កាលបរិច្ឆេទ: ០៩ មករា ២០២៣
គោរពជូន
ក្រុមហ៊ុនដៃគូសហការ អតិថិជន សហការី និងមិត្តភក្តិទាំងអស់ជាទីស្រឡាញ់ !
ឆ្នាំថ្មីនឹងឈានចូលមកដល់ គឺប្រៀបដូចជាការចាប់ផ្ដើមថ្មីម្តងទៀត សម្រាប់យើងគ្រប់គ្នា ជាពិសេសពេលដែលយើងមានវិបត្តិគ្រប់បែបយ៉ាងនាពេលថ្មីៗកន្លងមកនេះ។
ឆ្នាំ ២០២០ និង២០២១ បានធ្វើឲ្យយើងទាំងអស់គ្នារងផលប៉ះពាល់ ទាំងបុគ្គល និងក្រុមហ៊ុនមានការលំបាកយ៉ាងខ្លាំងដោយសារជំងឺរាតត្បាត Covid-19។ ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ ក្រុមហ៊ុនយើងបានរួមកម្លាំងគ្នាដើម្បីប្រឈមនឹងការលំបាកទាំងអស់ ដែលកើតចេញពីវិបត្តិសុខភាពពិភពលោកមួយនេះ មានដូចជា បញ្ហាការដឹកជញ្ជូន ការផ្គត់ផ្គង់វត្ថុធាតុដើម ការឡើងថ្លៃនៃតម្លៃទំនិញ និងការរៀបចំការងារ។
នៅឆ្នាំ២០២២ ជំងឺរាតត្បាត Covid-19 បានថមថយឥទ្ធិពល ប៉ុន្តែមិនបាត់បង់នៅឡើយទេ។ ការថយចុះឥទ្ធិពលនៃវីរុសនេះ ត្រូវបានផ្តល់ត្រលប់មកវិញនូវបរិយាកាសសេដ្ឋកិច្ចធូរស្រាលដើម្បីឲ្យផលវិបាកនៃជំងឺរាតត្បាតនេះសាបរលាបបន្តិចម្តងៗ។ ប៉ុន្តែសង្រ្គាមអ៊ុយក្រែនបានបង្អាក់ដល់ក្តីសង្ឃឹមថ្មីនេះយ៉ាងខ្លាំង ដែលបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច និងអតិផរណានៅទូទាំងពិភពលោក។
វិបត្តិកើតឡើងជាបន្តបន្ទាប់ ធ្វើឲ្យយើងស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្តែវាបានបង្រៀនយើងឲ្យចេះរស់នៅក្នុងស្ថានភាពដ៏ពិបាកនេះ ហើយនៅទីបំផុតការព្យាយាមរបស់យើង ធ្វើឲ្យយើងទទួលបានជោគជ័យ។ ឥឡូវនេះ យើងនឹងឈានចូលដល់ឆ្នាំថ្មីខាងមុខ ប្រកបដោយសុទិដ្ឋិនិយម និងការប្រុងប្រយ័ត្ន។
ចំពោះបុគ្គលិករបស់យើងទាំងអស់ ខ្ញុំសូមអរគុណចំពោះការចូលរួមជាកម្លាំងរបស់អ្នកទាំងអស់គ្នានាពេលកន្លងមក និងសូមអរគុណទុកជាមុនចំពោះការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នាក្នុងឱកាសឆ្នាំថ្មីនេះ។
ខ្ញុំសូមជូនពរចំពោះដៃគូ និងអតិថិជនទាំងអស់របស់យើង សូមអរគុណចំពោះភាពស្មោះត្រង់មិនរាថយរបស់អ្នកទាំងអស់គ្នា។
ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នារីករាយក្នុងឆ្នាំថ្មីឆ្នាំ២០២៣ ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ សូមឲ្យទទួលបានជោគជ័យក្នុងគ្រប់អាជីវកម្ម និងកិច្ចការផ្ទាល់ខ្លួន៕
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង
ប្រធានអគ្គនាយក សហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុន Confirel